ឯកឧត្តម ហាក់ សុខមករា ដឹកនាំដង្ហែយកត្រៃចីវរនិងបច្ច័យកសាងសមិទ្ធផលក្នុងវត្តចំនួនជិត៩០លានរៀលវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តអង្គពពាយ

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលតំណាងអភិបាលខេត្តកណ្តាលនិងលោកអភិបាលស្រុកអង្គស្នួល មន្ត្រីរាជការ និងពុទ្ធបរិស័ទ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តអង្គពពាយ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

នាឱកាសនោះ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាលបានអញ្ជើញដឹកនាំដង្ហែយកត្រៃចីវរនិងបច្ច័យកសាងសមិទ្ធផលក្នុងវត្តចំនួន៨៥លានរៀល និង៩០០ដុល្លារអាមេរិកវេរប្រគេនចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តអង្គពពាយ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

គួរជម្រាបថា បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុង ព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើ នៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ គឺមានរយៈកាល ទទួលកឋិនទានក្ដី និងរយៈកាល កឋិនទានក្ដី អាចធ្វើបាន តែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕

អត្ថបទដែលជាប់ទាក់ទង