ឱសថទាំង៦មុខ ក្រសួងសុខាភិបាល ប្រកាសថាក្លែងក្លាយ

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលបានប្រកាសថា សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំង លក់ឱសថ តាមអនឡាញស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម រកឃើញមានឧបករណ៍សម្រាប់ការវេចខ្ចប់ និង ឱសថក្លែងក្លាយចំនួន៦មុខ មានសារធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ មានដូចជា៖ ១. NUTRIENT CALCIUM Tablet .២ NUTRIENT CALCIUM Capsule ៣. NUTRIENT ANTACID Tablets ៤. SYMPTOMS ໕. CONSTIPAION និង ៦. ថ្នាំបន្តក់ភ្នែក EYE PLUS។ ឱសថ NUTRIENT CALCIUM Tablet មានផ្ទុកសារធាតុសកម្មឱសថ Diclofenac Sodium និង NUTRIENT CALCIUM Capsule មានផ្ទុកសារធាតុសកម្មឱសថ Betamethasone ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់អាយុជីវិត របស់អ្នកប្រើប្រាស់ ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ៕

អត្ថបទដែលជាប់ទាក់ទង