អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងអនុវត្តការធ្វើតេស្តរកសារធាតុជាតិញៀនលើមន្ត្រីក្រោមឱវាទទាំង អស់នាពេលដ៏ខ្លីខាងមុខនេះ
ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានណែនាំឲ្យគ្រប់អង្គភាពត្រូវរឹតបន្ដឹងចំពោះបញ្ហាគ្រឿងញៀន និងមន្ត្រីក្រោមឱវាទដែលមានការពាក់ព័ន្ធនឹងបញ្ហានេះ។
ក្នុងន័យនេះ សំដៅអនុវត្តតាមខ្លឹមសារណែនាំ និងមានវិធានការម៉ឺងម៉ាត់ ចំពោះមន្តី្រនគរបាលអន្តោប្រវេសន៍ ដែលមានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តការធ្វើតេស្តរកសារធាតុជាតិញៀនលើមន្ត្រីក្រោមឱវាទទាំង អស់នាពេលដ៏ខ្លីខាងមុខនេះ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្ដីជូនដំណឹង៖