ឯកឧត្តម កែវ រតនៈ ចេញលិខិតបង្គាប់ការចាត់តាំង លោក ប៉ុន ប៊ុនធឿន ជាប្រធានមន្ទីរស្ដីទី នៃមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល
រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានចេញលិខិតបង្គាប់ការចាត់តាំង លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំឲ្យទទួលបន្ទុកជាប្រធានមន្ទីរស្ដីទី នៃមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល រហូតមានសេចក្ដីសម្រេចតែងតាំងមុខតំណែងប្រធានមន្ទីរជាផ្លូវការ។ នេះបើតាមលិខិតបង្គាប់ការ ដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
គួររំលឹកថា ឯកឧត្តម កែវ រតន: រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣បានចេញសេចក្តីប្រកាស ផ្ទេភារកិច្ចមន្ត្រីរាជការ២រូប ម្នាក់ជាប្រធានមន្ទីររ៉ែ និងថាមពល ហើយម្នាក់ទៀតជាប្រធានការិយាល័យរ៉ែ និងថាមពលខេត្តកណ្តាល ឲ្យមកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង។
មន្ត្រីរាជការទាំង ០២រូប រួមមាន៖ លោក ជា សារិទ្ធ ផ្ទេរពីប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឲ្យទៅម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន និងលោកស្រី ម៉ិច វ៉ាន់ឌី ផ្ទេរពីប្រធានការិយាល័យនៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឲ្យទៅម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន៕