ស្ថាបនិក The Mirror News សូមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម ហ៊ុន ម៉ានិត ត្រូវបាននាយករដ្ឋមន្ត្រីតែងតាំងជា មេបញ្ជាការរង កងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន

ភ្នំពេញ៖ លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា និងជាអគ្គនាយកអង្គភាពសារព័ត៌មាន The Mirror News និង ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបាន​រាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។

នាឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយឧត្ដមពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង