ឯកឧត្ដម ឈន សារ៉ាណេ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម ហ៊ុន ម៉ានិត ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា «មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក» បន្ថែមលើមុខងារបច្ចុប្បន្ន

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍​ ឈន សារ៉ាណេ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា «មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក» បន្ថែមលើមុខងារបច្ចុប្បន្ន។

ការតែងតាំងនេះគឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក្នុងការចូលរួមអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍ ជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយ ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមលើកហត្ថប្រណម្យបួងសួងដល់ គុណ ព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខ សន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

សូមឯកឧត្តម ឧត្តមសេនីយ៍ឯក និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង