ឯកឧត្តម ហាក់ សុខមករា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពិភាក្សាការងារសាងសង់បង្គោលព្រំកន្លែងអភិរក្សជលផលចំនួន១៥បង្គោល ក្នុងភូមិសាស្ត្រស្រុកស្អាង និងក្រុងសំពៅពូន

អភិបាលរងខេត្តកណ្តាល ឯកឧត្តម ហាក់ សុខមករា នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពិភាក្សាការងារសាងសង់បង្គោលព្រំកន្លែងអភិរក្សជលផលចំនួន១៥បង្គោល ក្នុងភូមិសាស្ត្រស្រុកស្អាង និងក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរស្រុកស្អាង និងក្រុងសំពៅពូន មន្ទីរ និងការិយាល័យពាក់ព័ន្ធនៅសាលប្រជុំសាលាខេត្តកណ្តាល។

គួរបញ្ជាក់ថា ខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលបានទទួលគម្រោងសាងសង់បង្គោលព្រំកន្លែងអភិរក្សជលផលសម្រាប់ឆ្នាំ២០២៣ ចំនួន១៥បង្គោល ពីរដ្ឋបាលជលផល ដើម្បីសាងសង់នៅកន្លែងអភិរក្សជលផល អតីតឡូត៍លេខ៥ ស្ថិតក្នុងភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ចំនួន១២បង្គោល និងសាងសង់នៅកន្លែងអភិរក្សជលផល អតីតឡូត៍លេខ១០ ស្ថិតក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល ចំនួន០៣បង្គោល៕

អត្ថបទដែលជាប់ទាក់ទង