លោកស្នងការ ឈឿន សុចិត្ត ចុះបញ្ជាដឹកនាំកងកម្លាំងផ្ទាល់ដើម្បីអន្តរាគមន៍ពន្លត់អគ្គិភ័យ កំពុងឆេះរោងចក្រមួយកន្លែងនៅស្រុកស្អាង

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានចុះបញ្ជាដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទដោយផ្ទាល់ដើម្បីធ្វើការអន្តរាគមន៍ជួយពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះរោងចក្រមួយកន្លែង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅមុននេះបន្តិច។

ខណៈពេលនេះ រថយន្តពន្លត់អគ្គិភ័យរបស់ខេត្តកណ្តាល ដោយមានការសហការពីបញ្ជាការដ្ឋានអង្គរក្សរបស់រាជធានីភ្នំពេញ និងនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យបានធ្វើការពន្លត់និងគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរហើយ និងកំពុងបន្តទប់ស្កាត់ដុំក្រណាត់ដែលឆេះ មិនឲ្យរាលដាលឆេះបន្តទៀត។

ពាក់ព័ន្ធព័ត៌មានលម្អិត ជុំវិញការឆាបឆេះរោងចក្រខាងលើនេះ បណ្ដាញសារព័ត៌មាន The Mirror News នឹងធ្វើការផ្សព្វផ្សាយជូនសាធារណៈជាបន្តបន្ទាប់៕

 

អត្ថបទដែលជាប់ទាក់ទង