ឧត្តមអគ្គានុរក្ស ១ ឈន សាណាត និងលោកជំទាវ បានអញ្ជើញអមដំណើរលោកជំទាវ​ កែ​ សួនសុភី​ ស​ សុខា ជួបសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារ សួរសុខទុក្ខ និងចែកអំណោយដល់ជនជាប់ឃុំជាស្ត្រី នៅមណ្ឌលអប់រំកែប្រែទី២ (ម២)

 

ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ​ និងលោកជំទាវនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះបានអញ្ជើញអមដំណើរលោកជំទាវ​ កែ​ សួនសុភី​ ស​ សុខា និងសហការី ជួបសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារ សួរសុខទុក្ខ និងចែកអំណោយដល់ជនជាប់ឃុំជាស្ត្រី នៅមណ្ឌលអប់រំកែប្រែទី២ (ម២)។

នៅក្នុងកម្មវិធីនោះ លោកជំទាវ កែ​ សួនសុភី​ ស​ សុខា បានថ្លែងថា យើងមិនត្រឹមតែបំពេញតួនាទីជាអ្នកគ្រប់គ្រងគ្រួសារក្នុងនាមជាមាតា ភរិយា បងស្រី ប្អូនស្រី កូនស្រី ដែលផ្តល់ភាពកក់ក្តៅនៅក្នុងក្រុមគ្រួសារ និងសង្គមតែប៉ុណ្តោះទេ ប៉ុន្តែយើងត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមដឹកនាំ និងអនុវត្តភារកិច្ច ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។

ជាមួយនោះ លោកជំទាវបានណែនាំដល់មន្ត្រីពន្ធនាគារឲ្យត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ គោរពវិន័យ និងត្រូវមានក្រមសីលធម៌ល្អ, ត្រូវបន្តតួនាទីធ្វើជាកម្លាំងសន្តិសុខ ដោយភាពស្វាហាប់ អង្គអាចក្លាហានក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ។

ទន្ទឹមនោះ លោកជំទាវ កែ​ សួនសុភី​  បានលើកយកពាក្យស្លោកមួយពោលថា៖ «ក្រោយបុរសជោគជ័យ គឺមានស្រ្តីក្លាហាន ហើយក្រោយការជោគជ័យរបស់ប្រទេស គឺមានការចូលរួមរបស់ស្រ្តី និងបុរស»៕

 

អត្ថបទដែលជាប់ទាក់ទង