សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតដឹកនាំគណៈប្រតិភូហោះដល់អូស្ត្រាលីដោយសុវត្ថិភាព
នៅវេលាម៉ោងប្រមាណ៥ទៀបភ្លឺថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោងប្រមាណ៩ព្រឹក ម៉ោងនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន ប្រទេសអូស្ត្រាលី ប្រកបដោយសុខសុវត្ថិភាពហើយ។
ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅពីសំណាក់លោក Tim Watts ឧបការីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងឯកអគ្គរាជទូតខ្មែរប្រចាំនៅអូស្ត្រាលី៕