នាយកដ្ឋាននគរបាលព្រហ្មទណ្ឌសូមប្រកាសស្វែងរកម្ចាស់កង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខព្រៃវែង 1O-5956
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣៥នាទី កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធានយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងកង់បីឥណ្ឌាមួយគ្រឿង នៅចំណុចវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។
ដោយឡែក ម្ចាស់កង់បីឥណ្ឌាពណ៌ស ពាក់ផ្លាកលេខព្រៃវែង 1O-5956 មិនទាន់រកម្ចាស់ឃើញនៅឡើយទេ។ អាស្រ័យហេតុនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការប្រកាសស្វែងម្ចាស់ជាសាធារណៈ។ ក្នុងករណីម្ចាស់កង់បីឥណ្ឌាបានឃើញ សូមទំនាក់ទំនងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលេខទូរស័ព្ទ៖ 092 899 919៕