ទំនិញមិនអនុលោមភាពសម្រាប់អ្នកប្រើប្រាស់ប្រមាណ ៨០គីឡូក្រាមត្រូវបានមន្រ្តីជំនាញដកហូត និងអប់រំដល់អាជីវករ

វិស័យម្ហូបអាហារជាវិស័យចម្បងមួយដែលរដ្ឋាភិបាលយកចិត្តទុកដាក់​ និងសំខាន់សម្រាប់មនុស្សគ្រប់រូប ក្នុងនោះផងដែរមន្រ្តីជំនាញ ក.ប.ប. បានខិតខំយ៉ាងខ្លាំងក្នុងការស្រាវជ្រាវ ត្រួតពិនិត្យម្ហូបអាហារជាប្រចាំនៅតាមទីផ្សារ ជាពិសេសគោលដៅធ្វើធុរកិច្ចដើម្បីធានាឱ្យបានូវសុវត្ថិភាពល្អសម្រាប់អ្នកប្រើប្រាស់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ។

ប្រភពបានបន្តថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពចំនួន ៨៤.៩១គីឡូក្រាមដែលបានចរាចរនៅលើទីផ្សារនឹងអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគផងដែរ។

ប្រភពបានបន្តទៀតថា ជាមួយនោះ មន្រ្តីជំនាញបានអប់រំបន្ថែមជូនអាជីវកឱ្យយល់ដឹងពីច្បាប់ និងផលប៉ះពាល់នៃការធ្វើធុរកិច្ចម្ហូបអាហារមិនមានគុណភាព ខូចគុណភាព ឬផ្ទុកសាធារតុគីមី៕

អត្ថបទដែលជាប់ទាក់ទង