ប៉ូលិស៤នាក់នៅក្រោមឳវាទស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ
មន្ដ្រីនគរបាលជាតិចំនួន៤នាក់នៅក្រោមឳវាទស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវបានឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិក្រោមហេតុផលល្មើសវិន័យកងកម្លាំង។
បើយោងតាមប្រកាសដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនោះរួមមាន៖
១- លោកវរសេនីយ៍ត្រី ជែង សុផា អត្តលេខ ៦៥៤២៩ អធិការរង នៃអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ។
២-លោកវរសេនីយ៍ត្រី ហង្ស រ៉ូស្កា អត្តលេខ ៨៧៩៩៧ អធិការរង នៃអធិការដ្ឋាននគរបាល ស្រុកស្អាង។
៣-លោកអនុសេនីយ៍ត្រី ភាព ភារិទ្ធ អត្តលេខ ៩៨៩៦៧ មន្ត្រី នៃអធិការដ្ឋាននគរបាលក្រុង សំពៅពូន។
៤-លោកព្រិន្ទបាលទោ រិទ្ធ ពិសី អគ្គលេខ ៩៩០០៦ មន្ត្រី នៃអធិការដ្ឋាននគរបាលក្រុង អរិយក្សត្រ។
គួរជម្រាបជូនថា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាលតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន៥៩នាក់ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោមហេតុផលល្មើសវិន័យកងកម្លាំង រួមមាន៖
*ទី១៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចំនួន៣នាក់។
*ទី២៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចំនួន៣នាក់ ។
*ទី៣៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំនួន៦នាក់។
*ទី៤៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន៤នាក់។
*ទី៥៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន៣នាក់។
*ទី៦៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំនួន១នាក់។
*ទី៧៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន១នាក់។
*ទី៨៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន១នាក់។
*ទី៩៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន៤នាក់។
*ទី១០៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន៣នាក់។
*ទី១១៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៦នាក់។
*ទី១២៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន១នាក់។
*ទី១៣៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន២នាក់។
*ទី១៤៖ ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន២នាក់។
*ទី១៥៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន៥នាក់។
*ទី១៦៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន១នាក់។
*ទី១៧៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៣នាក់៕