ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការដែលកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន

រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនឯកឧត្តម ប៉េង ពោធិ៍នា នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការដោយផ្ទាល់ដែលកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានជូនពរឱ្យឯកឧត្តមរដ្ឋលេខាធិការឆាប់បានជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តភារកិច្ចការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែរីកចម្រើនក្រោមម្លប់នៃសុខសន្តិភាព ការអភិវឌ្ឍ និងសូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង