ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ខ្ចីម៉ូតូជិះយកទៅបាត់
កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីរំលោភលើទំនុកចិត្តកើតឡើង ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទប្រុស យកមកអង្គភាព។
ចំពោះសម្ភារៈបាត់បង់មានម៉ូតូ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕