លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពព្រលាន្តយន្តហោះ និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ត្រៀមទទួលបដិសណ្ឋារកិច្ចនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនារសៀល ទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំនិងចុះពិនិត្យស្ថានភាពព្រលាន្តយន្តហោះ និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ត្រៀមទទួលបដិសណ្ឋារកិច្ចនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដ៏ខ្ពង់ខ្ពស់ ពិធីពិនិត្យវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ស្ថិតនៅឃុំព្រែកស្លែង-ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមការដឹកនាំកិច្ចប្រជុំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលគ្រប់ស្រុក-ក្រុង លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥។

គួរជម្រាបជូនថា ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ក្រោមការវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ក្នុងនោះ ទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម CAIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក

អត្ថបទដែលជាប់ទាក់ទង