ឯកឧត្ដមរដ្ឋលេខាធិការ ជីន ម៉ាលីន៖ ចំពោះភាពប្រក្រតី ឬ មិនប្រក្រតី គឺមិនចំណុះលើអ្វីដែលភាគីនិយាយនោះទេ គឺ អាស្រ័យលើភស្តុតាង, អង្គហេតុ និង អង្គច្បាប់ នៅក្នុងសំណុំរឿង

ឯកឧត្ដមរដ្ឋលេខាធិការ ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ សូមជម្រាបជូនបងប្អូនសាធារណជនទាំងអស់ជ្រាបថា ចំពោះករណីរបស់កញ្ញា ឡៃ ពេជ្រតារា , ក្រុមការងារក្រសួងយុត្តិធម៌បាននិងកំពុងសិក្សារឿងនេះ ដោយយកចិត្តទុកដាក់បំផុត។ នេះបើតាមប្រឿពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។

ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់ថា «ចំពោះភាពប្រក្រតី ឬ មិនប្រក្រតី គឺមិនចំណុះលើអ្វីដែលភាគីនិយាយនោះទេ គឺ អាស្រ័យលើភស្តុតាង, អង្គហេតុ និង អង្គច្បាប់ នៅក្នុងសំណុំរឿង»។

ទន្ទឹមនោះ ឯកឧត្ដម ជីន ម៉ាលីន បានជម្រាបដល់សាធារណជនទាំងអស់ មេត្តាជ្រាប និងសូមរងចាំចំណាត់ការបន្តរបស់តុលាការ ក៏ដូចជាក្រសួងយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង