បង្ក្រាបបានក្រុមក្មេងទំនើងរហ័សនាម RSK ដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ នៅខណ្ឌបឹងកេងកង ជាជនដៃដល់៤នាក់ បញ្ជូនទៅតុលាការ

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉ែង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ព្រមទាំងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ទោ ឃុត ជីវុឌ្ឍ នាយរងការិយាល័យនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤​ ត្រង់ចំណុចមុខវត្តលង្កា មហាវិថីព្រះសីហនុ២៧៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ និងមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ *ទី​១៖ ឈ្មោះ សាខន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ។*ទី២៖ ឈ្មោះ​ ឌឿ​ តុលា​ ភេទប្រុស​ អាយុ១៧ឆ្នាំ​។*ទី៣៖ ឈ្មោះ​ ស៊ុត រ៉ានុត ភេទប្រុស អាយុ១៨ឆ្នាំ។*ទី៤៖ ឈ្មោះ​ ឡី លឿន ភេទប្រុស អាយុ៣០ឆ្នាំ។

សម្ភារៈ និងវត្ថុតាងដកហូតរួមមាន​៖ ១៖ ម៉ូតូម៉ាក SUZUKI Nex2 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KJ-9311។២៖ ម៉ូតូម៉ាក​ HONDA PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HI-7975។៣៖ ទូរស័ព្ទដៃចំនួន ៤គ្រឿង។៤៖ ដាវវែង​ ចំនួន០៣ដេីម​៥៖ កាំបិត​ផ្គាក់​ ចំនួន​០២ដេីម។៦៖ កាំបិតបុ័ងតោ​ ចំនួន០២ដេីម។៧៖ កាំបិតចិតបន្លែ​ ចំនួន០១ដេីម។៨៖ សោ មួយចំនួន។៩៖ សោម៉ូតូ​ ចំនួន០២គ្រាប់។១០៖ ដុំថ្ម​ មួយចំនួន។១១៖ ស្លាកលេខម៉ូតូ​ ០២សន្លឹក​ (កណ្ដាល​ 1R-1273) (កណ្ដាល​ 1N-3746)។១២៖ សំបកគ្រាប់កាំភ្លេីង​ ចំនួន០១គ្រាប់។ បច្ចុប្បន្ន​

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ​ និងកសាង​សំណុំរឿង​ចាត់ការបន្តតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង