វីដេអូនេះ មិនមែនកើតឡើងនៅក្នុងទឹកដីកម្ពុជាទេ!

អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានបំភ្លឺថា៖ នាពេលថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយឈ្មោះ “ផែកជួយសង្គមខ្មែរ” បានបង្ហោះវីដេអូបុរសម្នាក់ ប្រើអំពើហិង្សាទៅកុមារាម្នាក់យ៉ាងធ្ងន់ធ្ងរ ។ តាមការស្រាវជ្រាវបឋមពីសមត្ថកិច្ចជំនាញ វីដេអូហិង្សានេះ មិនបានកើតឡើងនៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជានោះទេ។ 

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងបញ្ឈប់ការចែកចាយវីដេអូមួយនេះ ដែលបង្កឲ្យអសន្តិសុខសង្គម និងប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជា  ៕

អត្ថបទដែលជាប់ទាក់ទង