តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្លឹបការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាក្លឹបការ៉ាតេ ក្រុងអរិយក្សត្រ

លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយក-នាយករងរដ្ឋបាលក្រុង មន្រ្តីរាជការនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្លឹបការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាក្លឹបការ៉ាតេសាខា ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ និងជាប្រធានក្លឹបការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង