មេបក្សកាន់អំណាចរបស់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាថ្នាក់ដឹកនាំនៃមន្ត្រីដែលពាក់ស្បែកជើងចូលក្នុងព្រះវិហារ រៀបចំឋានះនិងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញ

ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់សម្ដេចនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា «ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រិត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ។ សង្ឃឹមថាថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានះនិងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋានះនោះឡើយ»។

គួរជម្រាបថា ការបង្ហាញការប្រតិកម្មចំពោះមន្ត្រីមួយចំនួនដែលពាក់ស្បែកជើង ចូលក្នុងព្រះវិហារ ជាទីគោរពសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ របស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ បន្ទាប់ពីមានការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារថា «សុំពិចារណាជួយសម្រួល តួនាទី និង ភារកិច្ចរបស់គាត់ផង។ ជាមន្ត្រីដែលខ្វះការយល់ គ្មានសុជីវធម៌ តើគាត់បំរើរាស្ត្រយ៉ាងដូចមេ្តច? ( បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ)។ រូបភាព: ហ្វេសប៊ុក»៕

អត្ថបទដែលជាប់ទាក់ទង