ថ្នាក់ដឹកនាំនិងមន្រ្តីរាជការសាលាខេត្តព្រះវិហារទាំង១២៥រូប មិនជាប់ពាក់ព័ន្ធគ្រឿងញៀនទេ!

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានរៀបចំបើកយុទ្ធនាការធ្វើតេស្តទឹកម៉ូតរកសារធាតុញៀនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃសាលា ខេត្តព្រះវិហារ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តជាន់ទី៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរូមពីសំណាក់ អភិបាលរងខេត្ត មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាជាច្រើនរូប។

គួរជម្រាបជូនថា ចំពោះលទ្ធផលនៃការធ្វើតេស្តទឹកម៉ូតរកសារធាតុញៀន ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសាលាខេត្តព្រះវិហារសរុប ១២៥រូប គឺមិនមានវិជ្ជមានឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង