ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន និងលោកស្រី IWAMA Nozomi ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះ (JCC) លើកទី២ នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦


ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកស្រី IWAMA Nozomi អគ្គនាយិការងក្រុមអភិបាលកិច្ច នៃអគ្គនាយកដ្ឋានអភិបាលកិច្ច និងកសាងសន្តិភាព នៃទីស្នាក់ការកណ្ដាល JICA នារសៀលថ្ងៃចន្ទ ទី ១៨ ខែមីនា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលចម្រុះ (JCC) លើកទី២ នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ ដោយបានបង្ហាញអំពីសមិទ្ធផលនៃគម្រោង និងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៤-២០២៥ និងពិភាក្សាលើរបៀបវារៈចំនួន៤គឺ៖ *ទី១- ការបូកសរុប និងបង្ហាញអំពីលទ្ធផលការងារប្រចាំឆ្នាំដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមនានា។ *ទី២- ការពិភាក្សាពាក់ព័ន្ធនឹងសមិទ្ធផល និងផែនការសកម្មភាពប្រចាំឆ្នាំ។*ទី៣- ទិសដៅការងារបន្តសម្រាប់ការអនុវត្តគម្រោងនៅឆ្នាំបន្ទាប់។ *ទី៤- កិច្ចការផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម បណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម តាន់ ហ៊ាងដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, តំណាងក្រសួងយុត្តិធម៌ជប៉ុន, តំណាងស្ថានទូតជប៉ុននៅកម្ពុជា, តំណាងការិយាល័យ Jica នៅកម្ពុជា, អ្នកជំនាការ ទីប្រឹក្សា និងសាស្រ្តាច្បាប់របស់ជប៉ុន រួមទាំងសមាជិកក្រុមការងារអនុវត្តគម្រោង និងក្រុមការងារបច្ចកទេស សរុបចំនួន៦០រូប៕

អត្ថបទដែលជាប់ទាក់ទង