លោក ចេង ឌីណា៖ ប្អួនៗមួយចំនួនតូចនៅតែមិនព្រម ចូលរួមគោរពច្បាប់ចរាចរណ៍
អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល លោក ចេង ឌីណា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈបញ្ជាការឯកភាព និងអាជ្ញាធរភូមិ ឃុំ រួមជាមួយនាយកវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្ឌាល ចុះត្រួតពិនិត្យ ធ្វើការអប់រំ ណែនាំដល់សិស្សានុសិស្ស ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការពាក់មួកសុវត្ថិភាព នៅចំណុចមុខវិទ្យាល័យ ហ៊ុនសែន ខ្សាច់កណ្ដាល នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល។
នាឳកាសនោះ លោក ចេង ឌីណា បានលើកឡើងថា ក្នុងនោះ យើងបានធ្វេីការឃាត់សិស្សានុសិស្សដែលមិនពាក់មួកសុវត្ថិភាព មិនមានកញ្ចក់ត្រឹមត្រូវ និងបានណែនាំទៅនាយកសាលាអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំ អនុវត្តគោរពតាមច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ប្រសិនបេីសិស្សានុសិស្សនៅតែបន្តមិនអនុវត្តច្បាប់ចរាចរណ៍នោះ។
ជាមួយនោះ លោក ចេង ឌីណា បន្តថា គណៈបញ្ជាការឯកភាពស្រុកនឹងបន្តរឹតបន្តឹងការអនុវត្តតាមច្បាប់ចរចរាណ៍ផ្លូវគោក ដោយមានការផាកពិន័យទៅតាមច្បាប់៕