ជនជាតិឡាវម្នាក់ និងជនជាតិវៀតណាមម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់មួយជីវិត


អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ លោក កី ម៉ានេរ៉ា និងមានលោក សេង ម៉េងស្រ៊ុន ជាតំណាងអយ្យការ បានធ្វើការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន២នាក់ ដាក់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន១៦០គីឡូក្រាម។

ជនជាប់ចោទទាំង០២នាក់៖ *ទី១៖ ឈ្មោះ ង្វៀន ជុងហឹង អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម។ *ទី២៖ ឈ្មោះ ប៊ុន ស៊ូកែវអាពុន អាយុ២៥ឆ្នាំ ជនជាតិឡាវដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់អស់មួយជីវិត។

សាលក្រមដដែលនះ ក៏បានពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៨០លានរៀល បង់ចូលថវិការដ្ឋ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១៦០គីឡូក្រាម។ សាលក្រមនេះ ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង