រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារពីវឌ្ឍនភាពការងារគម្រោង «ព្រែកជីកហ្វូណនតេជោ»
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ឯកឧត្តម ប៉េង ពោធិ៍នា នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម ថ្នល់និងស្ពានចិន (China Road and Bridge Corporation – CRBC) ដឹកនាំដោយ លោក កាវ ស៊ីន (Mr. Gao Xin) នាយករងគ្រប់គ្រងទូទៅការិយាល័យក្រុមហ៊ុនប្រចាំនៅកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។
ជំនួបពិភាក្សានាព្រឹកនេះ បានផ្តោតសំខាន់លើកិច្ចការមួយចំនួន រួមមាន៖
*ទី១៖ វឌ្ឍនភាពការងារសិក្សាគម្រោង។
*២៖ កិច្ចការជំហានបន្ទាប់ដែលនឹងត្រូវអនុវត្ត។
*ទី៣៖ ការងារផ្សេងៗដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ៕