លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងពន្លត់ភ្លើងឆេះព្រៃលើភ្នំស្វាយ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបាននៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់ករណីអគ្គិភ័យឆាបឆេះព្រៃបណ្តាលឲ្យផ្ទុះគ្រាប់ដែលសេសសល់ពីសង្គ្រាមចំនួន០២គ្រាប់បង្កឲ្យមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រាលដាលជិតដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅចំណុចក្បែរវត្តភ្នំស្វាយ ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិ្តបត្តិការនេះ ក៏មានវត្តមានឯកឧត្តមអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងយោធភូមិភាគ៥ ប្រចាំទិសទី១បន្ទាយមានជ័យ មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងចម្រុះសរុប៩១៨នាក់។
ហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០៩គ្រឿង អស់ទឹក១៨រថយន្ត គ្រប់គ្រងបានទាំងស្រុង មិនប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋឡើយ មូលហេតុៈរាលភ្លើងព្រៃ៕