សាច់ជ្រូក និងគ្រឿងក្នុងជ្រូកប្រមាណ៦២០គីឡូក្រាម ត្រូវកម្លាំងមន្ត្រីជំនាញចម្រុះបង្រ្កាបបាន

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានសហការជាមួយការិយាល័យគយ និងរដ្ធាករ តំបន់៥ ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យរថយន្តដឹកបំណែកសាច់ជ្រូកបង្កក ស្ថិតនៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់ដោយមន្ត្រីជំនាញ មន្ត្រីយើងបានសហការត្រួតពិនិត្យទំនិញទាំងនោះមានរាយនាមដូចខាងក្រោម៖

១- អណ្តាតជ្រូក ចំនួន ១៨៦គីឡូក្រាម
២- ពោះវៀនជ្រូក ចំនួន ១៤៥គីឡូក្រាម
៣- ជើងជ្រូក ចំនួន ៨៧គីឡូក្រាម
៤- ត្រចៀកជ្រូកចំនួន ៣៨គីឡូក្រាម
៥- បេះដូងជ្រូក ចំនួន ១៣គីឡូក្រាម
៦- ក្រពះជ្រូក ចំនួន ៦០គីឡូក្រាម
៧- ឆ្អឹងជំនីជ្រូក ចំនួន ៦៥គីឡូក្រាម
៨- ថ្លើមជ្រូក ចំនួន ២៧គីឡូក្រាម សរុបទាំងអស់ចំនួន ៦២១គីឡូក្រាម។

ទំនិញទាំងនេះ ត្រូវបានរកឃើញថា ពុំមានឯកសារពាក់ព័ន្ធនឹងការនាំចូលនោះទេ គ្មានសំបកវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដា និងការដឹកជញ្ចូនពុំសមស្របតាមលក្ខណ:បច្ចេកទេស ដោយមិនបានរក្សាសីតុណ្ហភាពតាមលក្ខណតម្រូវ ដែលបណ្តាលឱ្យទំនិញទាំងនោះប្រែប្រួលខូចគុណភាព។ ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ មន្ត្រីជំនាញបានធ្វើការដកហូតដើម្បីយកទៅដុតកម្ទេចចោល និងបានចាត់វិធានការផ្លូវច្បាប់ល់ម្ចាស់ទំនិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង