នាយករដ្ឋមន្ត្រីកម្ពុជាបញ្ចប់មុខតំណែងលោក ចៅ មុន្នីរ៉ា ពីអភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែងឲ្យមកជាមន្ដ្រី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យបញ្ចប់មុខតំណែង លោក ចៅ មុន្នីរ៉ា ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ពីអភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែងឲ្យ មកជាមន្ដ្រីនៅទីស្ដីការក្រសួងមហាផ្ទៃ។
នេះបើតាមអនុក្រឹត្យលេខ ៩៨អនក្រ.តត ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖