ឯកឧត្តម គីម រិទ្ធី ផ្តាំផ្ញើអភិបាលស្រុកជាំក្សាន្តឲ្យអនុវត្តនូវតួនាទី ភារកិច្ច និងថែរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តមានមតិផ្តាំផ្ញើនូវចំណុចមួយចំនួនដូចខាងក្រោម៖
*ទី១៖ អនុវត្តនូវតួនាទី ភារកិច្ច និងថែរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរ។
*ទី៖ ផ្តល់សេវា និងដោះស្រាយវិវាទនានានៅមូលដ្ឋានអោយបានឆាប់រហ័ស។
*ទី៣៖ ពន្លឿនការធ្វើប្លង់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋអោយរួចរាល់មុនឆ្នាំ ២០២៥៕