ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការគណបក្ស ក្រសួងសាធារណការជាមួយរបៀបវារៈ៦
ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួង នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ប៉េង ពោធិ៍នា បានភ្ជាប់ជាមួយរបៀបវារៈចំនួន៦ រួមមាន៖
*ទី១៖ ប្រកាសសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រសួង, ការតែងតាំងសមាសភាពគណៈកម្មាធិការគណបក្សក្រសួង គណៈជំនាញ និងលេខាធិការដ្ឋាន។
*ទី២៖ ពិធីប្រគល់សេចក្តីសម្រេចជូនសាមីខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានគណៈកម្មាធិការគណបក្សក្រសួង។
*ទី៣៖ ពិនិត្យអនុម័តលើការតែងតាំងបន្ថែម និងការសម្រួលភារកិច្ច សមាសភាពមួយចំនួន។
*ទី៤៖ ផ្សព្វផ្សាយឯកសារជំនួយស្មារតី ចំណុចសំខាន់ៗមួយចំនួន នៃសភាពការណ៍ខែកុម្ភៈ និងទិសដៅការងារឃោសនាអប់រំខែបន្ទាប់។
*ទី៥៖ ផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤
*ទី៦៖ មតិសំណះសំណាល និងការផ្តល់អនុសាសន៍ណែនាំពី ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានគណៈកម្មាធិការគណបក្សក្រសួង៕