ក្លិបអ្នកកាសែតកម្ពុជាបើកវគ្គបណ្តុះបណ្តាលពិសេសដល់អ្នកចង់ក្លាយជាអ្នកសរសរព័ត៌មានបែបវិជ្ជាជីវៈ
ក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលពិសេសស្តីពី “សារព័ត៌មាន និងសំណេរអត្ថបទ” រយៈពេល២ថ្ងៃ ដោយមានអ្នកចូលរួមចំនួន៨០រូបនៅក្នុងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយផ្ដោតលើប្រធានបទចំនួន៥៖ *១-របៀបសរសេរព័ត៌មានវិជ្ជាជីវៈ ប្រកបដោយក្របសីលធម៌, *២-ការផលិតព័ត៌មានដម័យឌីជីថល, *៣-អំពីការចាប់ «មុម» សរសេរព័ត៌មានខ្លីហើយខ្លឹម, *៤-ការធ្វើអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់(Live), *៥-ថតរូបយ៉ាងដូចម្ដេចដើម្បីយកទៅផ្សាយបាន?
នៅក្នុងវគ្គបណ្ដុះបណ្ដាល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជានិងអ្នកកាសែតជើងចាស់ម្នាក់បានលើកឡើងថា វគ្គបណ្តុះបណ្តាលពិសេសស្តីពី “សារព័ត៌មាន និងសំណេរអត្ថបទ” នេះមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានទូទៅនិងអ្នកដែលចង់ក្លាយជាអ្នកសរសរព័ត៌មានបែបវិជ្ជាជីវៈ។
ក្នុងវគ្គនេះមានគ្រូឧទ្ទេសចំនួន៥រូប៖ *ទី១៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា *ទី២៖ លោក Pierre Gillette *ទី៣៖ លោក គី សុខលីម *ទី៤៖ លោក កឹម គុណវឌ្ឍន៍ *ទី៥៖ លោក តាំង ឈិនសុធី៕