បង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីបាន៨នាក់

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ដ៏ធំមួយកន្លែង និងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិខ្មែរចំនួន៨នាក់​(ស្រី៥នាក់​) ព្រមទាំងដកហូតទូបៀរការ៉ាត់ចំនួន៧ទូ​ ទូហ្គេមបាញ់ត្រីចំនួន៨ទូ។

ប្រតិបត្តិការខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង១៖៤០នាទីរសៀល​ ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២៤​ នៅចំណុចផ្ទះយីហោផារ៉ាម៉ោន​ ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មនុស្សប្រុសស្រីទាំង៨នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌកំបូលដេីម្បីសាកសួរនិងចាត់ការតាមនីតិវិធីចំណែកសម្ភារត្រូវបានដឹកយកទៅរក្សាទុកនិងទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕

 

អត្ថបទដែលជាប់ទាក់ទង