មេពន្ធនាគារកម្ពុជា ឈន សាណាត ផ្តល់អនុសាសន៍នែនាំសំខាន់ៗចំនួន៣ចំណុចដល់សិក្ខាកាម!

ភ្នំពេញ៖ ឯកឧត្តមឧត្តមអគ្គានុរក្ស.១ ឈន សាណាត បានផ្តល់អនុសាសន៍នែនាំសំខាន់ៗចំនួន៣ចំណុចបន្ថែម៖

*ទី១៖ ត្រូវបន្តអនុវត្តភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់ «វប្បធម៌គុណភាព» ដើម្បីលើកកម្ពស់ សមត្ថភាព និងសីលធម៌វិជ្ជាជីវៈ ដើម្បីបន្តរក្សាបាននូវកិត្យានុភាព ឧត្តមភាព និងជំនឿទុកចិត្តពីថ្នាក់ដឹកនាំ។

*ទី២៖ ត្រូវយកចំណេះដឹង ជំនាញ និង បទពិសោធន៍ដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅប្រើជាប្រយោជន៍ និងមានប្រសិទ្ធភាពជូនអង្គភាពរបស់ខ្លួន។

*ទី៣៖ ត្រូវធ្វើការចែករំលែកនូវចំណេះជំនាញ និងបទពិសោធន៍ទាំងនេះដល់មន្ត្រីរួមការងារ ដែលមិនបានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងជួយជំរុញលើកទឹកចិត្តពួកគាត់ឱ្យមកចូលរួមសិក្សាក្នុងវគ្គបន្តបន្ទាប់ទៀតនៅពេលខាងមុខ។

ការផ្តល់អនុសាសន៍នែនាំសំខាន់ៗរបស់ ឯកឧត្តមឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងប្រសិទ្ធភាព ក្នុងការងារប្រតិបត្តិ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំខេត្តបាត់ដំបង នៃទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីសិក្ខាកាមសរុបចំនួន ១១២នាក់ក្នុងនោះមានស្រ្តីចំនួន១១នាក់។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកក៏បានសរសើរចំពោះសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ និងគោរពវិន័យបានល្អរហូតទទួលបានជោគជ័យក្នុងការសិក្សា៕

អត្ថបទដែលជាប់ទាក់ទង