សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានប្រកាសថាសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត។នេះបើយោងតាមប្រភពពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ។

គ.ស.ព.ស ក៏បានអំពាវនាវកុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋ កុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តនេះឱ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង