ក្រុមការងាររបស់កម្មវិធីតម្រង់ទិសការអប់រំថ្នាក់ឧត្តមសិក្សា (HEOP) បានចែករំលែកពីឱកាសអាហារូបករណ៍និងបទពិសោធន៍នៅសាកលវិទ្យាល័យ

ភ្នំពេញ៖ ក្រុមការងាររបស់កម្មវិធីតម្រង់ទិសការអប់រំថ្នាក់ឧត្តមសិក្សា (HEOP) បានរៀបចំកម្មវិធីចែករំលែកពីឱកាសអាហារូបករណ៍និងបទពិសោធន៍នៅសាកលវិទ្យាល័យ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការដាក់អាហារូបគណ៍ ការជ្រើសរើសជំនាញ និងការត្រៀមខ្លួននៅសាកលវិទ្យាល័យ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ។

ប្រភពបន្តថា កម្មវិធីខាងលើនេះ ក៏មានគោលបំណងលើកទឹកចិត្តឱ្យសិស្សានុសិស្សចាប់ផ្ដើមរៀបចំផែនការសិក្សា និងជាសារដាស់តឿនឱ្យពួកគាត់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីត្រៀមខ្លួួនក្នុងការប្រឡងនាពេលដ៏ខ្លីខាងមុខ។ 

ក្រុមការងារHEOPសូមថ្លែងអំណរគុណដល់លោកគ្រូនាយកនៃវិទ្យាល័យ ហ៊ុន សែន ឈូក ដោយបានចំណាយពេលវេលាដ៏មានតម្លៃជួយសម្របសម្រួលប្អូនៗសិស្សានុសិស្សដើម្បីចូលរួមប្រមាណជិត៩០នាក់ ដែលជាសិស្សរៀននៅថ្នាក់ទី១២ ទាំងវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្តសង្គម៕ 

អត្ថបទដែលជាប់ទាក់ទង