ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ជំនាន់ទី១៨
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែមេសាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ និងកម្មសិក្សាការី ជាសិស្សនាយនគរបាល និងនាយនគរបាលរង មានចំនួន២៦នាក់ ក្នុងនោះ ស្រី៥នាក់។
គួរជម្រាបថា កម្មសិក្សាការីខាងលើនេះ ជានគរបាលដែលបានប្រឡងជាប់ក្របខណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២២បានចាប់ផ្តើមចូលរៀន នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២៤កន្លងទៅ មកពីសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាបការចុះកម្មសិក្សានេះគឺមានរយះពេល១ខែ ដើម្បីគ្រប់លក្ខ័ណជានគរបាលជាតិ និងតាំងស៊ុប។ ចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។
នាឳកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើរដល់ក្មួយៗសិស្សកម្មសិក្សាការី ជានគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណធម៍។
ជាមួយនោះ លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ បានចាត់ទុកថា ការចុះកម្មសិក្សារបស់ក្មួយៗ ប្អូនៗនាពេលនេះ គឺដេីម្បីផ្សារភ្ជាប់ការសិក្សាទ្រឹស្តី ជាមួយនិងការអនុវត្តការងារជាក់ស្តែង និងអនុវត្តតាមកម្មវិធីអប់រំសាលាបណ្ឌិត្យសភានគរបាលកម្ពុជាបានតម្រូវឲ្យសិស្សនគរបាលចុះធ្វេីកម្មសិក្សា និងអនុវត្តការងារជាក់ស្តែង នៅតាមអង្គភាពសាមីនីមួយៗដេីម្បីសិក្សាស្វែងយល់ពីចំណេះ ជំនាញរបៀបរបបធ្វេីការងារប្រចាំថ្ងៃរបស់នគរបាលជាតិ៕