ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញនិងណែនាំចំនួន១២ចំណុចសំខាន់ៗដល់កម្លាំងនគរបាលទាំងអស់ត្រូវអនុវត្ត
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញនិងណែនាំចំនួន១២ចំណុចសំខាន់ៗដល់កម្លាំងនគរបាលទាំងអស់ត្រូវអនុវត្ត៖ *១-ត្រូវពង្រឹងការគ្រប់គ្រងការងារសន្តិសុខ ព្រហ្មទណ្ឌ និងទប់ស្កាត់ក្មេងទំនើង។ *២-គ្រប់គ្រងសភាពការណ៍ និងការពារសន្តិសុខតាមព្រំដែន។ *៣-ត្រូវពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព។*៤-ពង្រឹងទប់ស្កាត់ការជួញដូរផ្លូវភេទគ្រប់ទំរង់ មេខ្យល់ និង បទល្មើសឆ្លងដែនខុសច្បាប់ ។*៥-បន្តស្រាវជ្រាវបង្ក្រាបរាល់បទល្មើសជួញដូរចែកចាយ ដាំដុះគ្រឿងញៀន។*៦-បន្តពង្រឹងចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក។ *៧-ទប់ស្កាត់រាល់ទំនិញគេចពន្ធ បទល្មើសកម្មសិទ្ធិបញ្ញា ឱសថក្លែងក្លាយ និងអាហារខូចគុណភាព។ *៨-ទប់ស្កាត់ជនបំពុលសង្គម និង ព័ត៌មានក្លែងក្លាយ ទាំងផ្ទាល់ និងលើបណ្តាញសង្គម។*៩-អនុវត្តផែនការរបស់អគ្គស្នងការនគរបាលជាតិ។*១០-អនុវត្តផែនការរបស់ក្រសួងមហាផ្ទៃ។*១១-អនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។*១២-ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហប្រតិបត្តិការជាមួយប្រទេសជិតខាង ស្ថាប័នពាក់ព័ន្ធឲ្យបានល្អ ដើម្បីងាយស្រួលបំពេញការងារ។
ការជម្រុញនិងណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងត្រួតពិនិត្យសភាពការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៤ ដល់កម្លាំងនគរបាលទូទាំងខេត្ត៕