នាយករដ្ឋមន្ត្រីកម្ពុជាបញ្ចប់មុខតំណែងមេប៉េអឹមខេត្ត ចំនួន៤រូប និងតែងតាំងមេប៉េអឹមខេត្តចំនួន៥រូប
ភ្នំពេញ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តចំនួន៤រូប ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្រេចបញ្ចប់មុខតំណែង ប៉ុន្តែត្រូវទទួលភារកិច្ចថ្មី និងនាយទាហានចំនួន៥រូប ទទួលបានការសម្រេចតែងតាំងមុខតំណែងជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត៖
*១៖ បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អត្តលេខ ០០៩៧៥១ ពីមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី និងតែងតាំង ឧត្តមសេនីយ៍ត្រី សោ សាវឿន អត្តលេខ ០០២៨៩៩ ជំនួសវិញ។
*២៖ បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ត្រី ជូ សារុន អត្តលេខ ០៣៦១២៦ ពីមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងតែងតាំង ឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន អត្តលេខ ១៦៧៥៣៨ ជំនួសវិញ។
*៣៖ បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អត្តលេខ ០៣៥៧៩១ ពីមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងតែងតាំង វរសេនីយ៍ឯក សេង សុភាព អត្តលេខ ១១៣៩០១ ជំនួសវិញ។
*៤៖ បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ត្រី សោ សាវឿន អត្តលេខ ០០២៨៩៩ ពីមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម និងតែងតាំង វរសេនីយ៍ឯក ថេង ឆេងលីម អត្តលេខ ២២៨០២០ ជំនួសវិញ។
*៥៖ តែងតាំងមុខតំណែង វរសេនីយ៍ឯក សុខា រ៉ានាថ អត្តលេខ ១៩១៣៨៤ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ជំនួសលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី អត្តលេខ ១៣៤១៧៧ ដែលទៅកាន់មុខតំណែងថ្មីជា មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕