ឧត្ដមសេនីយ៍ ឡាក់ ម៉េងធី អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបូកសរុបលទ្ធផលការងារត្រីមាសទី១

កណ្ដាល៖ តំណាងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងកររងទទួលផែនការងារព្រហ្មទណ្ឌនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបូកសរុបលទ្ធផលការងារត្រីមាសទី១ របស់រដ្ឋបាលខេត្តកណ្តាល» ស្ថិតនៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

គួរជម្រាបថា «តាមរយៈការអនុវត្តការងារប្រកបដោយភាពម៉ឺងម៉ាត់ម៉ត់ចត់របស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព បាន ដំណើរការយ៉ាងសកម្មផុលផុស និងទទួលបានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធាណៈ និងសុវត្ថិភាព នៅតាមបណ្តាមូលដ្ឋានះ បានដឹកនាំ គ្រប់គ្រង ពង្រឹងកម្លាំងប្រជាការពារ ចូលរួមក្នុងសកម្មភាពរក្សាសន្តិ សុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន កាន់តែសកម្ម ជាពិសេសការត្រៀមលក្ខណៈ ក្នុងការចេញអន្តរាគមន៍ជួយ សង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ឬមានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗកើតឡើងជា យថាហេតុទាន់ពេលវេលា»៕

អត្ថបទដែលជាប់ទាក់ទង