ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងជាមួយដៃគូអភិវឌ្ឍន៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ នាថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីប្រមូលធាតុចូល និងអនុសាសន៍សម្រាប់កែលម្អបញ្ចប់លើខ្លឹមសារនៃសេចក្ដីណែនាំស្ដីពីការអនុវត្តយន្តការភាពជាដៃគូ និងឧបករណ៍នៃយុទ្ធសាស្រ្តស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០២៤-២០២៨ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាមួយគ្នានេះ ភាគីតំណាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំចំនួន៥ ដែលក្នុងនោះរួមមាន៖
*ទី១៖ សេចក្តីព្រាងសេចក្តីណែនាំស្តីពីកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ
*ទី២៖ សេចក្តីព្រាងសេចក្តីណែនាំស្តីពីវេទិកាពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
*ទី៣៖ សេចក្តីព្រាងសេចក្តីណែនាំស្តីពីក្រុមការងារបច្ចេកទេសចម្រុះ
*ទី៤៖ សេចក្តីព្រាងសេចក្តីណែនាំស្តីពីកិច្ចពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់រាជធានី ខេត្ត និង
*ទី៥៖ សេចក្តីព្រាងសេចក្តីណែនាំស្តីពីសូចនាករតាមដានរួមគ្នា ឆ្នាំ២០២៤-២០២៨៕