ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាកត្តាសំខាន់បំផុតក្នុងការដឹកនាំស្ថាប័ននិងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

បន្ទាយមានជ័យ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា «នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ​ចំនួន​៣៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។ ក្នុងនោះ ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអាទិភាពផ្សេងទៀត ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត ដែលត្រូវអនុវត្ត»

ការគូសបញ្ជាក់របស់​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី នៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា «បន្ថែមពីនេះ​ រដ្ឋបាលទំនើប ក៏ជារឿងចាំបាច់ដែលត្រូវធ្វើការអភិវឌ្ឍ​ ដោយផ្តោតសំខាន់លេីការកសាងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការលើកទឹកចិត្តដល់មន្រ្តីជំនាញ​ ដេីម្បីជំរុញសាមគ្គីឯកភាពផ្ទៃក្នុងផងដែរ»

 

អត្ថបទដែលជាប់ទាក់ទង