អភិបាលក្រុងអរិយក្សត្រ លោក ចាន់ តារា អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយអតីតយុទ្ធជន និងនិវត្តជន

កណ្ដាល៖ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយអតីតយុទ្ធជន និងនិវត្តជន ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល។

នាឱកាសនោះ លោកអភិបាលក្រុងសូមថ្លែងនូវការដឹងគុណជូនដល់អតីតយុទ្ធជន និងនិវត្តជនទាំងអស់ ក៏ដូចជារំលឹកអនុស្សារវីយ៍ នឹករលឹក និងចងចាំជានិច្ចនូវរាល់ស្នាដៃ និងគុណូបការៈដែលលោកពូ អ្នកមីង និងបងៗបានចូលរួមបំពេញការងារបម្រេីជាតិ មាតុភូមិ ក្នុងមួយជីវិតការងាររបស់ខ្លួន ហេីយចំពោះការជួបជុំគ្នានេះ ជាការភ្ជាប់និស្ស័យ ដែលយើងបានភប់ប្រសព្វ ក្នុងជីវភាពការងារក្រោមដំបូលស្ថាប័នតែមួយដែលមិនគួរបំភ្លេច ឬទុកឱ្យអតីតមន្ត្រីរាជការរបស់យើងណាម្នាក់នៅឯកោដោយគ្មានការអើពើឡើយ៕

អត្ថបទដែលជាប់ទាក់ទង