ក្រុមប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីប្រើកាំបិតផ្គាក់ដងឬស្សីកាប់ចំក្បាលបុរសវ័យ៦០ឆ្នាំម្នាក់ឲ្យរងរបួសធ្ងន់ធ្ងរ

កណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿ សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រោយទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ កែវ នាង ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មន្ត្រីរាជការ កម្លាំងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានធ្វើការបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធនឹងករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង