នាយឧត្ដមសេនីយ៍ ឈន សារ៉ាណេ ប្រតិកម្មចំពោះទង្វើដ៏ថោកទាប គ្មានសីលធម៌ និងគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មានរបស់កាសែត The Cambodia Daily ដែលចុះផ្សាយមួលបង្កាច់លើរូបលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ និងប្រធានសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងនាមជាមន្ត្រីរាជការមួយរូប ព្រមទាំងក្រុមគ្រួសារ សូមប្រតិកម្ម ចំពោះទង្វើដ៏ថោកទាប គ្មានសីលធម៌ និងគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មានរបស់កាសែត The Cambodia Daily ដែលបានចុះផ្សាយមួលបង្កាច់ដោយគ្មានភ័ស្តុតាងមកលើរូប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាថ្នាក់ដឹកនាំគំរូមួយរូបសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប  និងជាពិសេសលោកជានិមិត្តរូបនៃសកម្មភាពមនុស្សធម៌ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមលើកទឹកចិត្ត និងគាំទ្រចំពោះ លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងកិច្ចការងារមនុស្សធម៌ និងការងារជាថ្នាក់ដឹកនាំគំរូបំផុតសម្រាប់ប្រទេសជាតិជាដរាបតរៀងទៅ។ សារគាំទ្ររបស់សិល្បករ សិល្បការិនី ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង