កម្លាំងស្រុកខ្សាច់កណ្តាលឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង បានឃាត់ខ្លួនជនសង្ស័យ២នាក់ ភេទប្រុស។ ចំពោះវត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន៣កញ្ចប់, សម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕