រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយប្រធានសម្របសម្រួលUNប្រចាំនៅកម្ពុជាលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Joseph Scheuer ប្រធានសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN Resident Coordinator) និងសហការី ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានThe Mirror News ទទួលបានពីទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃនេះ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ពិសេសលើការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ និង បទពិសោធន៍ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរនាពេលអនាគត សំដៅរួមចំណែកលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការចល័តទីប្រកបដោយ សុវត្ថិភាព (Safer Mobility) នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង