ឯកឧ​ត្ត​​ម​​ ហាក់ សុខមករា៖ ការចុះបញ្ជីដីធ្លីគឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុង​គោលនយោបាយ​ដីធ្លីរបស់រាជរដ្ឋាភិបាល​​

 

កណ្ដាល៖ ឯកឧត្ត​​​​ ហាក់ សុខមករា បានគូសបញ្ជាក់ថា «ការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុង​គោលនយោបាយ​ដីធ្លីរបស់រាជរដ្ឋាភិបាល​​ គោលបំណង​ជា​ទូទៅ​ គឺ​សំដៅ​ពង្រឹង​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ ទីផ្សារ​ដីធ្លី​ ទប់​ស្កា​ប់​ ឬ​ដោះស្រាយ​ជម្លោះដីធ្លី​ គ្រប់គ្រង​ដីធ្លី​ និង​ធនធានធម្មជាតិ​ប្រកបដោយ​សមធម៌​ និរន្តរភាព​ និង​ប្រសិទ្ធភាព​ ព្រមទាំង​ជំរុញ​ការ​បែងចែក​ដីធ្លី​ប្រកបដោយ​សមធម៌​ ដោយរក្សា​និរន្តរភាព​បរិស្ថាន​ និង​ទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់ដី​រដ្ឋដោយខុសច្បាប់»។

ការគូសបញ្ជាក់របស់ឯកឧត្ត​​​​ ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាលក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអ្នកកាន់កាប់ដីចំនួនភូមិ គឺភូមិសេរីសុខា និងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នាឱកាសនេះ

ឯកឧត្ត​​​​អភិបាលរងបានបន្តថា ក្នុងនាម​រដ្ឋបាលស្រុក ឯក ឧត្ដមសង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលថ្មីនៃការចុះបញ្ជីដីធ្លី និងការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាឱកាសនេះ បានបង្ហាញអំពីលក្ខខណ្ឌគតិយុត្ត​ទទួលស្គាល់ជាផ្លូវច្បាប់យ៉ាងពេញលេញ និងរឹងមាំជូនដល់ម្ចាស់កម្មសិទ្ធិដែលកំពុងកាន់កាប់ និងអាស្រ័យជាក់ស្តែងលើដីធ្លីរបស់ខ្លួន មានភាពច្បាស់លាស់ទាំងទីតាំងនិយាមការ្យក្បាលដី ទំហំ និងប្រភេទដី និងកាត់បន្ថយទំនាស់នានាដែលកើតមានអំពីភាពមិនច្បាស់លាស់នៃការកាន់កាប់កន្លងមក។

ឯកឧត្ដមបន្ថែមថា សមិទ្ធផលទាំងនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមាន សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើមបំផុត ដែលជានិច្ចជាកាល សម្តេច តែងបានគិតគួរអំពីសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ឯកឧត្តម ហាក់ សុខមករា បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករក្នុងពិធីនាថ្ងៃនេះ ដែលបានបង្ហាញអំពីការ​ការរួបរួមសាមគ្គីរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលស្រុកនិងបានបង្ហាញអំពី​ការចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ប្រជាពលរដ្ឋចំនួន ភូមិ គឺភូមិសេរីសុខា និងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល ដែលសម្រេចបានជោគ​ជ័យនាពេលនេះ ។

គួរជម្រាបថា នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក៏មានការអញ្ជើញចូលរួមពីលោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ហើយស្រុកអង្គស្នួលជាស្រុកមួយក្នុងចំណោម ក្រុង ស្រុកទាំង ១ នៃខេត្តកណ្តាល ដែលមានចម្ងាយ ៤៥ គ.ម ពីទីរួមខេត្តកណ្តាល ស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ មានទីតាំងរដ្ឋបាល ចន្លោះបង្គោលគីឡូម៉ែត្រលេខ២ និង២ មានព្រំប្រទល់ខាងជើងជាប់នឹងស្រុកពញាឮ ខេត្តកណ្តាល ខាងកើតជាប់នឹងខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល រាជធានីភ្នំពេញ ខាងត្បូងជាប់នឹងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខាងលិចជាប់នឹងស្រុកសំរោងទងនិងស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺស្រុកអង្គស្នួលមានផ្ទៃដីសរុប ១៨៩,៥៥km2 មាន១០ឃុំ និង២០០ភូមិប្រជាពលរដ្ឋសរុប ២៧,០៩៨ គ្រួសារ ស្មើនឹង ១២០,៨៤២ នាក់, ស្រី ៦៦.៣៤២នាក់ ក្នុងនោះគ្រួសារអចិន្រ្តៃយ៍ ២៣.៥៤២ គ្រួសារស្មើនឹង១០១.១០៦នាក់ ស្រី ៥២.៥៥៤នាក់ ស្នាក់នៅបណ្ដោះអាសន្ន ៣.៥៥៦ គ្រួសារ ស្មើនឹង ១៩.៧៣៦នាក់ , ស្រី ១៣.៧៨៨ នាក់។  រោងចក្រសហគ្រាស សរុបចំនួន ១៥៣ រោចក្រ/សហគ្រាស មានកម្មករសរុប ៦៥,៧៧៦ នាក់ ស្រី ៥៣,៨២៧ នាក់, បុគ្គលិកជំនាញ និងកម្មករជំនាញជាជនបរទេស ៨៩២ នាក់ ស្រី ៣១៤ នាក់ ក្នុងនោះ ៖ កម្មករក្នុងស្រុក ២៥,០២៨ នាក់ ស្រី ១៥,៩៥៨ នាក់, កម្មករស្នាក់នៅបណ្តោះអាសន្ន ៤០,៧៤៨ នាក់ ស្រី ៣៧,៨៦៩ នាក់។ ក្នុងឆ្នាំ២០២៤ កម្មករទទួលបានប្រាក់ចំណូលអប្បរមាមួយនាក់ ២០៤ដុល្លារ ក្នុងមួយខែ សរុបប្រាក់ចំណូលជាអប្បរមារបស់កម្មករក្នុងស្រុកទាំងអស់ក្នុងមួយខែជាមធ្យមចំនួន ១៣,៧៦៦,៣០៤ $/ខែ។

មានផ្លូវជាតិសំខាន់រួមមាន៖ ផ្លូវជាតិលេខ៤ ប្រវែង ១១.៦៥kmផ្លូវជាតិលេខ៥១ ប្រវែង ១៨.៣km ផ្លូវជាតិលេខ ៤១ ប្រវែង ៥.២km ផ្លូវរថភ្លើង ភ្នំពេញ-បាត់ដំបង ប្រវែង ៤.៩km ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ប្រវែង ៩.៦ km៕

អត្ថបទដែលជាប់ទាក់ទង