លោក ចាន់ តារា ប្ដេជ្ញាប្រកួតប្រជែងក្រុងអរិយក្សត្រជាមួយស្រុក ក្រុងដទៃទៀតដើម្បីឲ្យក្លាយជាក្រុងដែលអនុវត្តODF+បានល្អប្រសើរ

កណ្ដាល៖ អភិបាលក្រុងអរិយក្សត្រ លោក ចាន់ តារា «ប្ដេជ្ញាប្រកួតប្រជែងក្រុងអរិយក្សត្រជាមួយស្រុក ក្រុងដទៃទៀតដើម្បីឲ្យគេវាយតម្លៃឲ្យក្រុងនេះបានក្លាយជាក្រុងដែលអនុវត្តODF+ បានល្អប្រសើរ»

ការប្ដេជ្ញារបស់លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការងារផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាលវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងក្រុងអរិយក្សត្រនាព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤នេះ នៅបរិវេនវត្តពេជ្រម្កុដ។

លោក ចាន់ តារា បានបន្តថា ករណីពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ជាមួយអាគារស្ថាប័នទាំងអស់ ទាំងវត្តអារាម ទាំងសាលាសង្កាត់ ទាំងមណ្ឌលសុខភាព ទាំងសាលារៀនគឺត្រូវតែមានបន្ទប់ទឹកស្អាត សម្រាប់ក្មួយៗសិស្សានុសិស្សបានកន្លែងសម្រាប់បន្ទរបង់បានត្រឹមត្រូវ និងដើម្បីកុំឲ្យមានសំរាមផ្សេងៗទៀត។

លោកអភិបាលក្រុងអរិយក្សត្របានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវចេះវេចខ្ចប់និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលដល់ក្រុមហ៊ុនដឹកជញ្ជូនសំរាមបានប្រមូលដាក់លើរថយន្តដឹកសំរាមបានត្រឹមត្រូវនិងងាយស្រួល៕

 

 

អត្ថបទដែលជាប់ទាក់ទង