ឯកឧត្តម ហាក់ សុខមករា ដឹកនាំកិច្ចប្រជុំដោះស្រាយករណី២គ្រួសារ មិនព្រមទទួលសំណងផលប៉ះពាល់ នៃអនុគម្រោងកណ្តាលស្ទឹង-បាទី

កណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំដោះស្រាយករណី២គ្រួសារ មិនព្រមទទួលសំណងផលប៉ះពាល់ នៃអនុគម្រោងកណ្តាលស្ទឹង-បាទី នៃគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី រាជធានីភ្នំពេញ។

ឯកឧត្តមអភិបាលរងខេត្តក៏បានចុះពិនិត្យទីតាំងដី និងស្ថានភាពនៃការប្រើប្រាស់ដី ដើម្បីផ្តល់សំណងឡើងវិញសំដៅដោះស្រាយ ការរាំងស្ទះដំណើរការអនុវត្តគម្រោង។

គួរជម្រាបជូនថា ក្នុងការចុះពិនិត្យនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង